សកម្មភាពសិក្សាថ្នាក់ភាសាចិនក្រៅម៉ោងនៅសាលាអន្តរជាតិប៉េកាំង ដែលសិស្សានុសិស្ស និងគ្រូមានសកម្មភាពបង្រៀន និងរៀន ប្រកបដោយបរិយាកាសរីករាយ និងស្និទស្នាល។
លើសពីនេះទៅទៀត អន្តរកម្មវិជ្ជមានរវាងគ្រូ និងសិស្សរបស់គាត់ដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ភាពជោគជ័យរបស់សិស្ស។ វាជាការពិតដែលថាការបង្កើនអន្តរកម្មវិជ្ជមាន (ឧ. ការលើកទឹកចិត្ត និងសរសើរ) និងការថយចុះអន្តរកម្មអវិជ្ជមានធ្វើអោយប្រសើរឡើង នូវបរិយាកាសក្នុងថ្នាក់រៀន ក៏ដូចជាលទ្ធផលសិក្សា និងអាកប្បកិរិយារបស់សិស្សបានល្អប្រសើរឡើង។








